ល័ក្ខខ័ណ្ឌនានាដែលចាំបាច់សម្រាប់ពលករជំនាញបរទេស

ដើម្បីទទួលបានទិដ្ឋាការពលករជំនាញ ជនបរទេសត្រូវបំពេញល័ក្ខខ័ណ្ឌនានាដែលជាតម្រូវការចាំបាច់ឲ្យបានគ្រប់ចំនួន និងគ្រប់ជ្រុងជ្រោយ ។
ក្នុងករណីដែលនិយោជកនៃសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនមានបំណងជួលពលករជំនាញបរទេសឲ្យមកបម្រើការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនរបស់ខ្លួន ត្រូវប្រុងប្រយ័ត្នដោយត្រួតពិនិត្យឲ្យបានហ្មត់ចត់ទៅលើល័ក្ខខ័ណ្ឌនានាដែលជាតម្រូវការចាំបាច់ ព្រមទាំងជ្រើសរើសយកជនបរទេសទាំងឡាយណាដែលបានបំពេញគ្រប់ល័ក្ខខ័ណ្ឌនានាដែលជាតម្រូវការចាំបាច់ ដូចដែលមានចែងក្នុងខ្លឹមសារខាងក្រោម។

ស្ដង់ដារដែលតម្រូវឲ្យពលករជំនាញបរទេសត្រូវតែបំពេញឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ

●ស្ដង់ដាររួមសម្រាប់ពលករជំនាញកម្រិត១ និងពលករជំនាញកម្រិត២

  • 1. ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
  • 2. ត្រូវមានសុខភាពមាំមួនល្អ
  • 3. ត្រូវមានលិខិតឆ្លងដែនដែលបានចេញដោយរដ្ឋាភិបាលនៃប្រទេសកំណើតជនបរទេស ដែលអាចសហការក្នុងករណីចាំបាច់ណាមួយ ប្រសិនបើមានការនិរទេស ឬបណ្តេញចេញសាមីខ្លួនពីប្រទេសជប៉ុន
  • 4. មិនត្រូវបានគេប្រមូលប្រាក់ធានា
  • 5. ក្នុងករណីដែលមានការបង់ប្រាក់សម្រាប់ចំណាយទៅលើស្ថាប័នដែលពាក់ព័ន្ធនៅប្រទេសកំណើតរបស់ពលករជំនាញ ត្រូវតែយល់ឲ្យបានច្បាស់លាស់អំពីចំនួនទឹកប្រាក់ដែលត្រូវបង់ មាតិកាលនៃការចំណាយ ព្រមទាំងមានការឯកភាពយល់ព្រមឲ្យបានត្រឹមត្រូវជាមួយស្ថាប័ននោះ
  • 6. ប្រសិនបើសាមីប្រទេសបញ្ជូនមានបទប្បញ្ញត្តិដែលត្រូវគោរពជាចាំបាច់ ត្រូវតែអនុវត្តតាមជាកំហិត
  • 7. ត្រូវឯកភាពដោយយល់ឲ្យបានច្បាស់លាស់ត្រឹមត្រូវអំពីការចំណាយដែលជនបរទេសជាអ្នកចំណាយជាប្រចាំដូចជាថ្លៃម្ហូបអាហារ និងថ្លៃជួលផ្ទះ ឬកន្លែងស្នាក់នៅជាដើម។ លើសពីនេះទៀតចំនួនទឹកប្រាក់នៃការចំណាយគឺជាចំនួនទឹកប្រាក់ត្រឹមត្រូវស្មើនឹងការចំណាយជាក់ស្តែងដូចដែលមានចែងនៅក្នុងវិក្កយបត្រ និងឯកសារផ្សេងៗទៀត
  • 8. បំពេញតាមស្ដង់ដារជាក់លាក់សម្រាប់ជំនាញ ឬផ្នែកនីមួយៗ (※ដូចដែលមានចែងនៅក្នុងបទប្បញ្ញាតិ្ត ដែលកំណត់ដោយក្រសួង ឬស្ថាប័នទទួលបន្ទុកតាមជំនាញ ឬផ្នែកនីមួយៗ)

●ស្ដង់ដារសម្រាប់ពលករជំនាញកម្រិត១ តែប៉ុណ្ណោះ

  • 1. ត្រូវមានសមត្ថភាពជំនាញ និងសមត្ថភាពភាសាជប៉ុនដែលជាតម្រូវការចាំបាច់ ដែលត្រូវបានធានា និងបញ្ចាក់តាមរយៈការប្រឡង ឬតាមវិធីសាស្ត្រវាយតម្លៃផ្សេងៗទៀត
    (ចំពោះបុគ្គលដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលកម្មសិក្សាការីមានជំនាញកម្រិត២ ប្រកបដោយលទ្ធផលល្អ ព្រមទាំងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលកម្មសិក្សាការីមានការពាក់ព័ន្ធនឹងជំនាញដែលជាតម្រូវការចាំបាច់សម្រាប់ការងារដែលបុគ្គលនោះបម្រុងនឹងបំពេញ គឺត្រូវបានលើកលែង)
  • 2. រយៈពេលស្នាក់នៅសម្រាប់ពលករជំនាញកម្រិត១ សរុបរយៈពេលអតិបរមាត្រឹម ៥ឆ្នាំ

●ស្ដង់ដារសម្រាប់ពលករជំនាញកម្រិត២ តែប៉ុណ្ណោះ

  • 1. ត្រូវមានសមត្ថភាពជំនាញដែលជាតម្រូវការចាំបាច់ ដែលត្រូវបានធានា និងបញ្ជាក់តាមរយៈការប្រឡង ឬតាមវិធីសាស្ត្រវាយតម្លៃផ្សេងៗទៀត
  • 2. ចំពោះកម្មសិក្សាការីមានជំនាញ ត្រូវតែមានការទទួលស្គាល់ថាសាមីកម្មសិក្សាការីមានជំនាញពិតជាបានព្យាយាម ក្នុងការផ្ទេរជំនាញដែលខ្លួនបានហ្វឹកហាត់នៅក្នុងប្រទេសជប៉ុនទៅកាន់ប្រទេសកំណើតរបស់ខ្លួន

新型コロナウイルス感染症対策について、当事務所の取り組みを記載しております。

新型コロナウイルス感染症対策について