ល័ក្ខខ័ណ្ឌនានាដែលចាំបាច់សម្រាប់ការជួលពលករជំនាញបរទេសឲ្យមកបម្រើការងារ

សហគ្រាស ទីតាំងអាជីវកម្មករបស់បុគ្គល ដែលបានជួលពលករជំនាញបរទេសឲ្យមកបម្រើការងារនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន គឺគេហៅថាកន្លែងការងារពលលករជំនាញ

និយមន័យកន្លែងការងារពលលករជំនាញ

កន្លែងការងារពលលករជំនាញ គឺជាកន្លែងដែលបានចុះកិច្ចសន្យាការងារពលករជំនាញជាមួយជនបរទេស។
ចំពោះកិច្ចសន្យាការងារពលករជំនាញ គឺតម្រូវឱ្យសហគ្រាស ឬទីតាំងអាជីវកម្មបំពេញតាមស្ដង់ដារនានាដែលជាតម្រូវការចាំបាច់ ដែលរួមមានដូចជាប្រាក់បៀវត្សរបស់ពលករជំនាញបរទេសគឺត្រូវស្មើ ឬខ្ពស់ជាងជនជាតិជប៉ុន។

1. ស្ដង់ដារនៃកន្លែងការងារពលលករជំនាញដែលទទួលជនបរទេស

ក. កិច្ចសន្យាការងារដែលបានចុះជាមួយជនបរទេសគឺត្រឹមត្រូវស្របច្បាប់ (ឧទាហរណ៍ ៖ ប្រាក់បៀវត្សស្មើ ឬខ្ពស់ជាងជនជាតិជប៉ុន)

ខ. កន្លែងការងារត្រឹមត្រូវស្របច្បាប់(ឧទាហរណ៍ ក្នុងរយៈពេល ៥ឆ្នាំ មិនមានការប្រព្រឹត្តិខុសច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារ)

គ. មានប្រព័ន្ធគាំទ្រ និងជួយសម្របសម្រួលជនបរទេស(ឧទាហរណ៍ ជួយសម្របសម្រួលតាមរយៈការប្រឹក្សាយោបល់ជាភាសាដែលជនបរទេសអាចយល់បាន)

ឃ. ផែនការគាំទ្រ និងជួយសម្របសម្រួលជនបរទេស គឺត្រឹមត្រូវស្របច្បាប់(ឧទាហរណ៍ រួមមានការណែនាំអំពីជីវភាពប្រចាំថ្ងៃ។ ល។)

2. កាតព្វកិច្ចរបស់កន្លែងការងារពលករជំនាញ

ក. អនុវត្តជាក់ស្ដែងឲ្យបានត្រឹមត្រូវស្របច្បាប់នូវកិច្ចសន្យាការងារដែលបានចុះជាមួយជនបរទេស(ឧទាហរណ៍ បើកប្រាក់បៀវត្សឲ្យបានត្រឹមត្រូវ)

ខ. គាំទ្រ និងជួយសម្របសម្រួលជនបរទេសឲ្យបានត្រឹមត្រូវស្របច្បាប់→ពាក់ព័ន្ធទៅនឹងការគាំទ្រ និងជួយសម្របសម្រួលពលករជំនាញបរទេស គឺអាចមានសិទ្ធិប្រគល់ភារកិច្ចទាំងនោះទៅឲ្យស្ថាប័នគាំទ្រការចុះបញ្ជី។ ប្រសិនបើប្រគល់ភារកិច្ចទៅឲ្យស្ថាប័នគាំទ្រការចុះបញ្ជីជាអ្នកបំពេញទាំងអស់ ត្រូវតែបំពេញបែបបទទាក់ទងនឹងស្ដង់ដារចំនុច គ. ដូចដែលមានចែងខាងក្រោម។

គ. ការជូនដំណឹងនានាដែលពាក់ព័ន្ធទៅកាន់ការិយាល័យអន្តោប្រវេសន៍

※សូមកត់សម្គាល់ដោយប្រុងប្រយ័ត្នថា ប្រសិនបើមានការធ្វេសប្រហែស ឬខកខានយឺតយ៉ាវក្នុងការជូនដំណឹងទៅកាន់ការិយាល័យអន្តោប្រវេសន៍ គឺប្រាកដជាមិនអាចទទួលជនបរទេសឲ្យមកបម្រើការងារបានទៀតឡើយ ព្រមទាំងអាចទទួលការណែនាំអប់រំ ពិន័យអន្តរការណ៍ ការកែលម្អពីការិយាល័យអន្តោប្រវេសន៍។

ល័ក្ខខ័ណ្ឌចាំបាច់នានារបស់កន្លែងការងារពលករជំនាញ

ស្ដង់ដារដែលកន្លែងការងារពលករជំនាញត្រូវតែបំពេញជាចាំបាច់

ដើម្បីមានសិទិ្ធក្លាយជាកន្លែងការងារពលករជំនាញ ដែលអាចទទួលពលករជំនាញបរទេសឲ្យមកបម្រើការងារនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួនបាន គ្រប់សហគ្រាស ឬទីតាំងអាជីវកម្មរបស់បុគ្គលទាំងឡាយត្រូវមានកាតព្វកិច្ចបំពេញតាមស្ដង់ដារចាំបាច់នានាឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

 1. គោរពតាមច្បាប់ និងបទប្បញ្ញត្តិនានាដែលទាក់ទងនឹងការងារ ការធានារ៉ាប់រងសង្គម និងពន្ធ
 2. ក្នុងអំឡុងពេល ១ឆ្នាំ មិនត្រូវបញ្ឈប់ពលករជំនាញ និងបុគ្គលិកដែលកំពុងបម្រើការងារ និងមានជំនាញដូចពលករជំនាញឡើយ
 3. ក្នុងអំឡុងពេល ១ឆ្នាំ មិនត្រូវបណ្ដែតបណ្ដោយឲ្យមានអ្នកដែលរត់គេចបាត់ខ្លួន ដោយសារតែហេតុផលធ្វេសប្រហែសដែលបណ្ដាលមកពីកន្លែងការងារពលករជំនាញនោះឡើយ។
 4. មិនត្រូវស្ថិតនៅក្រោមហេតុផលដែលមិនត្រឹមត្រូវ(មិនត្រូវប្រព្រឹត្តខុសច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារក្នុងអំឡុងពេលពេល ៥ឆ្នាំ។ ល។ )
 5. ត្រូវរៀបចំឯកសារទាក់ទងនឹងសកម្មភាពការងាររបស់ពលករជំនាញ ព្រមទាំងរក្សាទុកនូវឯកសារទាំងឡាយដែលពាក់ព័ន្ធនានាឲ្យបានលើសពីរយៈពេលមួយឆ្នាំដោយគិតចាប់ពីថ្ងៃដែលបានបញ្ចប់កិច្ចសន្យាការងារ
 6. ប្រសិនបើកន្លែងការងារពលករជំនាញបានដឹងថាជនបរទេសត្រូវគេប្រមូលប្រាក់ធានា គឺមិនត្រូវចុះកិច្ចសន្យាការងារនោះឡើយ
 7. កន្លែងការងារពលករជំនាញមិនត្រូវចុះកិច្ចសន្យាការងារដែលមានចែងស្ដីអំពីការពិន័យអន្តរការណ៍នោះឡើយ។
 8. មិនត្រូវឲ្យជនបរទេសជាអ្នកទទួលបន្ទុកដោយផ្ទាល់ ឬដោយប្រយោលទៅលើការចំណាយសម្រាប់ការគាំទ្រ និងសម្របសម្រួល
 9. ក្នុងករណីបញ្ជូនពលករទៅបម្រើការងារនៅកន្លែងណាមួយ ភ្នាក់ងារបញ្ជូនត្រូវតែជាបុគ្គលដែលចូលរួមបម្រើការងារដែលទាក់ទងនឹងវិស័យដែលពាក់ព័ន្ធ ព្រមទាំងជាបុគ្គលដែលត្រូវបានគេចាត់ទុកថាមានគុណសម្បត្តិគ្រប់គ្រាន់សមរម្យក្នុងភារកិច្ចនេះ។ ចំណែកទិសដៅនៃកន្លែងដែលបញ្ជូនពលករទៅ ក៏ត្រូវតែបំពេញតាមស្ដង់ដារចាប់ពីចំនុចលេខ១. ទៅដល់ចំនុចលេខ៤. ដូចដែលបានរៀបរាប់ខាងលើ
 10. ចាត់វិធានការដូចជាការជូនដំណឹងស្ដីអំពីការបង្កើតការធានារ៉ាប់រងសំណងគ្រោះថ្នាក់ពេលធ្វើការ
 11. មានប្រព័ន្ធដ៏សមស្របតាមផ្លូវច្បាប់សម្រាប់ការអនុវត្តកិច្ចសន្យាការងារជាបន្តបន្ទាប់
 12. ទូទាត់ប្រាក់បៀវត្សដោយផ្ញើទៅគណនីសន្សំធនាគារ។ ល។
 13. បំពេញតាមស្តង់ដារជាក់លាក់នៃវិស័យ ឬជំនាញណាមួយ(※បទប្បញ្ញត្តិដែលបានប្រកាសដោយដោយក្រសួង និងស្ថាប័នដែលទទួលបន្ទុកវិស័យ ឬជំនាញនីមួយៗ)

ស្ដង់ដារដែលកន្លែងការងារពលករជំនាញត្រូវបំពេញ(ទាក់ទងនឹងប្រព័ន្ធគាំទ្រ និងសម្របសម្រួល)

កន្លែងការងារពលករជំនាញចាំបាច់ត្រូវផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ពលករជំនាញកម្រិត១ បរទេស។
សូមពិនិត្យមើលផងដែរនូវរាល់ល័ក្ខខ័ណ្ឌចាំបាច់នានាដែលត្រូវបំពេញ ដើម្បីទទួលបានការទទួលស្គាល់ និងបញ្ជាក់ថាមានប្រព័ន្ធគាំទ្រ និងសម្របសម្រួលដ៏សមស្រប។
※ក្នុងករណីដែលប្រគល់ភារកិច្ចគាំទ្រ និងសម្របសម្រួលទាំងអស់ទៅឲ្យអង្គការគាំទ្រការចុះបញ្ជី ត្រូវបានគេចាត់ទុកថាស្ដង់ដារខាងក្រោមទាំងនេះត្រូវបានបំពេញរួចរាល់។

 1. បុគ្គលដែលពាក់ព័ន្ធនឹងករណីដូចដែលបានរៀបរាប់ខាងក្រោមណាមួយ
  1. ក. មានបទពិសោធន៍ត្រឹមត្រូវក្នុងការទទួល ឬគ្រប់គ្រងជនបរទេសដែលបានរស់នៅក្នុងប្រទេសជប៉ុនរយៈពេលមធ្យម ឬរយៈពេលយូរ (ជនដែលមានលក្ខណៈសម្បត្តិស្នាក់នៅដែលអាចមានសិទ្ធបម្រើការងារ។ ខាងក្រោមគឺអនុវត្តដូចគ្នា។)ក្នុងអំឡុងពេល ២ឆ្នាំកន្លងមក ព្រមទាំងជាអ្នកទទួលបន្ទុកគាំទ្រ និងសម្របសម្រួល ក៏ដូចជាអ្នកមានភារកិច្ចគាំទ្រ និងសម្របសម្រួល (ក្នុងទីតាំងអាជីវកម្មគឺត្រូវមាន១នាក់ ឬច្រើនជាងនេះ។ ខាងក្រោមគឺអនុវត្តដូចគ្នា)ដែលត្រូវបានជ្រើសរើសតែងតាំងពីក្នុងចំណោមបុគ្គលិកសំខាន់ៗ និងបុគ្គលិកធម្មតាផងដែរ(អ្នកទទួលបន្ទុកគាំទ្រ និងសម្របសម្រួល ព្រមទាំងអ្នកមានភារកិច្ចគាំទ្រ និងសម្របសម្រួលអាចជាមនុស្សតែម្នាក់ក៏បានដែរ។ ខាងក្រោមគឺអនុវត្តដូចគ្នា)
  2. ខ. អ្នកទទួលបន្ទុកគាំទ្រ និងសម្របសម្រួល ក៏ដូចជាអ្នកមានភារកិច្ចគាំទ្រ និងសម្របសម្រួល ត្រូវបានជ្រើសរើសតែងតាំងពីក្នុងចំណោមបុគ្គលិកសំខាន់ៗ និងបុគ្គលិកធម្មតា ដែលបានចូលរួមក្នុងការប្រឹក្សាយោបល់ពាក់ព័ន្ធទៅនឹងជីវភាពប្រចាំថ្ងៃជនបរទេសដែលបានរស់នៅក្នុងប្រទេសជប៉ុនរយៈពេលមធ្យម ឬរយៈពេលយូរ ក្នុងអំឡុងពេល ២ឆ្នាំកន្លងមក។
  3. គ. បុគ្គលដែលអាចអនុវត្តការងារគាំទ្រ និងសម្របសម្រួលឱ្យបានត្រឹមត្រូវដូចគ្នានឹងចំនុច ក ឬចំនុច ខ។ ព្រមទាំងជាអ្នកទទួលបន្ទុកការគាំទ្រ និងសម្របសម្រួល ក៏ដូចជាអ្នកមានភារកិច្ចគាំទ្រ និងសម្របសម្រួល ដែលត្រូវបានជ្រើសរើសតែងតាំងពីក្នុងចំណោមបុគ្គលិកសំខាន់ៗ និងបុគ្គលិកធម្មតាផងដែរ
 2. មានប្រព័ន្ធមួយដែលអាចផ្តល់ការគាំទ្រ និងសម្របសម្រួលជាភាសាដែលជនបរទេសអាចយល់បានច្បាស់លាស់
 3. ត្រូវរៀបចំឯកសារទាក់ទងនឹងសកម្មភាពការងាររបស់ពលករជំនាញ ព្រមទាំងរក្សាទុកនូវឯកសារទាំងឡាយដែលពាក់ព័ន្ធឲ្យបានលើសរយៈពេលមួយឆ្នាំដោយគិតចាប់ពីថ្ងៃដែលបានបញ្ចប់កិច្ចសន្យាការងារ
 4. អ្នកទទួលបន្ទុកគាំទ្រ និងសម្របសម្រួល ព្រមទាំងអ្នកមានភារកិច្ចគាំទ្រ និងសម្របសម្រួល អាចអនុវត្តផែនការគាំទ្រ និងសម្របសម្រួលតាមរបៀបអព្យាក្រឹត និងមិនស្ថិតនៅក្រោមហេតុផលណាមួយដែលមានលក្ខណៈមិនគ្រប់គ្រាន់។
 5. ក្នុងអំឡុងពេល 5ឆ្នាំ មិនមានការធ្វេសប្រហែសទៅលើការគាំទ្រ និងសម្របសម្រួលដោយផ្អែកលើផែនការគាំទ្រ និងសម្របសម្រួលជាក់ស្ដែង
 6. អ្នកទទួលបន្ទុកគាំទ្រ និងសម្របសម្រួល ព្រមទាំងអ្នកមានភារកិច្ចគាំទ្រ និងសម្របសម្រួល ត្រូវតែមានប្រព័ន្ធដែលអាចអនុញ្ញាតឱ្យមានការប្រឹក្សាយោបល់ជាប្រចាំជាមួយជនបរទេស និងអ្នកមានតួនាទីមើលការខុសត្រូវពួកគេ។
 7. បំពេញតាមស្តង់ដារជាក់លាក់នៃវិស័យ ឬជំនាញណាមួយ(※បទប្បញ្ញត្តិដែលបានប្រកាសដោយដោយក្រសួង និងស្ថាប័នដែលទទួលបន្ទុកវិស័យ ឬជំនាញនីមួយៗ)

កាតព្វកិច្ចរបស់កន្លែងការងារពលករជំនាញ

 • 1. អនុវត្តឲ្យបានត្រឹមត្រូវស្របច្បាប់នូវកិច្ចសន្យាការងារដែលបានចុះជាមួយជនបរទេស(ឧទាហរណ៍ ៖ បើកប្រាក់បៀវត្សឲ្យបានត្រឹមត្រូវ)
 • 2. គាំទ្រ និងជួយសម្របសម្រួលជនបរទេសឲ្យបានត្រឹមត្រូវស្របច្បាប់
 • 3. ការជូនដំណឹងនានាដែលពាក់ព័ន្ធទៅកាន់ការិយាល័យអន្តោប្រវេសន៍

※សូមកត់សម្គាល់ដោយប្រុងប្រយ័ត្នថា ប្រសិនបើមានការធ្វេសប្រហែសក្នុងការអនុវត្តរាល់ចំនុចដូចដែលមានរៀបរាប់ខាងលើ ប្រាកដជានឹងមិនអាចទទួលយកជនបរទេសឲ្យមកបម្រើការងារបានទៀតឡើយ ព្រមទាំងទទួលបាននូវការណែនាំ និងការកែលម្អពីសំណាក់ការិយាល័យអន្តោប្រវេសន៍ជប៉ុន។

ការជូនដំណឹងរបស់កន្លែងការងារពលករជំនាញ

ស្ថាប័នគាំទ្រការចុះបញ្ជីមានកាតព្វកិច្ចត្រូវជូនដំណឹងទៅកាន់ការិយាល័យអន្តោប្រវេសន៍ជាប្រចាំ និងតាមកាលកំណត់។
សូមកត់សម្គាល់ដោយប្រុងប្រយ័ត្នថា ប្រសិនបើខកខានមិនបានជូនដំណឹងតាមកាលកំណត់ ឬជូនដំណឹងភូតកុហកប្រាសចាកពីការពិតពាក់ព័ន្ធទៅនឹងកន្លែងការងារពលករជំនាញ នឹងត្រូវទទួលការពិន័យអន្តរការណ៍។

●ការជូនដំណឹងតាមកាលកំណត់

ប្រសិនបើមានករណីណាមួយដូចដែលរៀបរាប់ខាងក្រោមត្រូវបានផ្លាស់ប្តូរ ក្នុងរយៈពេល ១៤ថ្ងៃបន្ទាប់ពីករណីនោះបានកើតឡើង ស្ថាប័នគាំទ្រការចុះបញ្ជីមានកាតព្វកិច្ចត្រូវជូនដំណឹងទៅកាន់ការិយាល័យអន្តោប្រវេសន៍ប្រចាំតំបន់ដែលគ្រប់គ្រង់ដែនសមត្ថកិច្ចដែលស្ថាប័នគាំទ្រការចុះបញ្ជីតាំងនៅ ដោយដាក់ផ្ទាល់ ឬផ្ញើតាមប្រៃសនីយ៍។
※មសារដែលបានផ្លាស់ប្តូរត្រូវតែបំពេញតាមស្ដង់ដារនីមួយៗ។

 • ការជូនដំណឹងទាក់ទងនឹងការផ្លាស់ប្តូរកិច្ចសន្យាការងារពលករជំនាញ ការបញ្ចប់កិច្ចសន្យាការងារពលករជំនាញ និងការចុះកិច្ចសន្យាការងារពលករជំនាញថ្មី
 • ការជូនដំណឹងទាក់ទងនឹងការផ្លាស់ប្តូរផែនការគាំទ្រ និងសម្របសម្រួល
 • ការជូនដំណឹងទាក់ទងនឹងការចុះហត្ថលេខា ការផ្លាស់ប្តូរ ការបញ្ចប់កិច្ចសន្យារស្នើសុំ និងប្រគល់ភារកិច្ចក្នុងការគាំទ្រ និងសម្របសម្រួលជាមួយស្ថាប័នគាំទ្រការចុះបញ្ជី
 • ការជូនដំណឹងនៅពេលមានការលំបាកក្នុងការទទួលពលករជំនាញបរទេស
 • ការជូនដំណឹងនៅពេលដឹងអំពីការប្រព្រឹត្តខុសច្បាប់អន្តោប្រវេសន៍ ឬច្បាប់ការងារ

●ការជូនដំណឹងជាប្រចាំ

ពាក់ព័ន្ធទៅនឹងការជូនដំណឹងដូចដែលមានរៀបរាប់ខាងក្រោម ស្ថាប័នគាំទ្រការចុះបញ្ជីមានកាតព្វកិច្ចត្រូវជូនដំណឹងជារៀងរាល់ត្រីមាសម្ដង ក្នុងចន្លោះរយៈពេល ១៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី១ នៃត្រីមាសបន្ទាប់ទៅកាន់ការិយាល័យអន្តោប្រវេសន៍ប្រចាំតំបន់ដែលគ្រប់គ្រង់ដែនសមត្ថកិច្ចដែលស្ថាប័នគាំទ្រការចុះបញ្ជីតាំងនៅ ដោយដាក់ជូនផ្ទាល់ ឬផ្ញើតាមប្រៃសនីយ៍។

 • ការជូនដំណឹងពាក់ព័ន្ធទៅនឹងស្ថានភាពទទួលពលករជំនាញបរទេស
  ឧទាហរណ៍ ៖ ចំនួនសរុបពលករជំនាញបរទេសដែលត្រូវបានទទួល ព័ត៌មានមួយចំនួនដូចជាឈ្មោះ ចំនួនថ្ងៃនៃការអនុវត្តសកម្មភាពការងារជាក់ស្ដែង ទីកន្លែង អត្ថន័យការងារ។ ល។
 • ការជូនដំណឹងពាក់ព័ន្ធទៅនឹងស្ថានភាពអនុវត្តការគាំទ្រ និងសម្របសម្រួល។ ល។
  ឧទាហរណ៍ ៖ ខ្លឹមសារនៃការពិគ្រោះប្រឹក្សាយោបល់ ព្រមទាំងដំណោះស្រាយបញ្ហាដែលពាក់ព័ន្ធ។ ល។
  ※ក្នុងករណីដែលបានប្រគល់ភារកិច្ចក្នុងការអនុវត្តផែនការគាំទ្រ និងសម្របសម្រួលទាំងអស់ទៅឲ្យស្ថាប័នគាំទ្រការចុះបញ្ជី គឺត្រូវបានលើកលែង
 • ការជូនដំណឹងទាក់ទងនឹងស្ថានភាពនៃសកម្មភាពការងារពលករជំនាញបរទេស
  ឧទាហរណ៍ ៖ ស្ថានភាពនៃការបើកប្រាក់បៀវត្ស ចំនួននិយោជិកដែលបានលាឈប់ការងារ ចំនួនអ្នកបាត់ខ្លួនចំនួនទឹកប្រាក់នៃការចំណាយសម្រាប់ការទទួលពលករជំនាញ។ ល។

ត្រីមាសត្រូវបានកំណត់ដូចខាងក្រោម។

 • 1. ត្រីមាសទី១ ៖ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា
 • 2. ត្រីមាសទី២ ៖ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនាで
 • 3. ត្រីមាសទី៣ ៖ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា
 • 4. ត្រីមាសទី៤ ៖ ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ

កិច្ចសន្យាការងារពលករជំនាញ

កិច្ចសន្យាការងារដែលត្រូវបានចុះដោយកន្លែងការងារពលករជំនាញ និងពលករជំនាញ គេហៅថាកិច្ចសន្យាការងារពលករជំនាញ។
ចំពោះកិច្ចសន្យាការងារពលករជំនាញគឺតម្រូវឲ្យបំពេញល័ក្ខខ័ណ្ឌនានាដែលចាំបាច់ ដើម្បីឱ្យកន្លែងការងារពលករជំនាញអាចមានសិទិ្ធក្នុងទទួលពលករជំនាញ។

ស្ដង់ដារនានាដែលតម្រូវឲ្យកិច្ចសន្យាការងារពលករជំនាញត្រូវតែបំពេញឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ

 1. ត្រូវតែឲ្យពលករជំនាញបម្រើការងារណាដែលជាតម្រូវការចាំបាច់សម្រាប់ជំនាញរបស់ពួកគេ ដូចដែលស្ថាប័នទទួលបន្ទុកផ្នែក ឬវិស័យនីមួយៗបានកំណត់と
 2. ចំពោះម៉ោងធ្វើការងាររបស់ពលករជំនាញ គឺត្រូវតែកំនត់ឲ្យដូចនឹងម៉ោងការងាររបស់កម្មករនិយោជិកធម្មតាដែលកំពុងបម្រើការងារនៅក្នុងកន្លែងការងារពលករជំនាញដែរ។
 3. ប្រាក់បៀវត្សត្រូវតែស្មើ ឬខ្ពស់ជាងប្រាក់បៀវត្សប្រជាជនជប៉ុន
 4. មិនត្រូវរើសអើងពលករជំនាញក្រោមហេតុផលដែលសំអាងថា ពួកគេជាជនបរទេស ដោយធ្វើឲ្យមានភាពលំអៀង និងមិនប្រក្រតីចំពោះការកំណត់ប្រាក់បៀវត្ស ការអនុវត្តការអប់រំ និងបណ្តុះបណ្តាល ការប្រើប្រាស់ស្ថាប័នសុខុមាលភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត។
 5. ប្រសិនបើពលករជំនាញមានបំណងចង់វិលត្រឡប់ទៅប្រទេសកំណើតជាបណ្ដោះអាសន្ន ត្រូវតែផ្ដល់ច្បាប់ឈប់សម្រាកដល់ពួកគេと
 6. ក្នុងករណីដែលមានសិទ្ធិក្នុងការបញ្ជូនពលករទាំងនោះ ត្រូវតែបញ្ជាក់ឲ្យបានច្បាស់លាស់អំពីកន្លែងដែលត្រូវបញ្ជូនទៅ និងរយៈពេលបញ្ជូន
 7. ប្រសិនបើជនបរទេសគ្មានលទ្ធភាពទ្រទ្រង់លើការចំណាយ សម្រាប់ការធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសកំណើតរបស់គេវិញទេ កន្លែងការងារពលករជំនាញត្រូវចំណាយ និងចាត់វិធានការចាំបាច់នានា ដើម្បីសម្របសម្រួលដល់ការវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញរបស់ពួកគេ បន្ទាប់ពីកិច្ចសន្យាការងារត្រូវបានបញ្ចប់
 8. កន្លែងការងារពលករជំនាញត្រូវចាត់វិធានការចាំបាច់នានា ដើម្បីតាមដានស្ថានភាពសុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនបរទេស។
 9. បំពេញតាមស្តង់ដារជាក់លាក់នៃវិស័យ ឬជំនាញណាមួយ(※បទប្បញ្ញត្តិដែលបានប្រកាសដោយដោយក្រសួង និងស្ថាប័នដែលទទួលបន្ទុកវិស័យ ឬជំនាញនីមួយៗ)

កន្លែងការងារពលករជំនាញដែលជួលពលករជំនាញជនបរទេសឲ្យមកបម្រើការងារនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន

“ត្រូវតែរៀបចំបង្កើតផែនការសម្រាប់អនុវត្តការគាំទ្រ និងសម្របសម្រួលដល់ជីវភាពសង្គម ក៏ដូចជាជីវភាពប្រចាំថ្ងៃរបស់ពលករជំនាញ ដើម្បីញ៉ាំងឲ្យសកម្មភាព “ពលករជំនាញកម្រិត១” អាចអនុវត្តទៅបានដោយប្រកបដោយស្ថិរភាព និងមានភាពរលូន” ។

ផែនការគាំទ្រ និងសម្របសម្រួលត្រូវបានគេហៅថា“ផែនការគាំទ្រ និងសម្របសម្រួលពលករជំនាញកម្រិត១បរទេស”

សម្រាប់ពលករជំនាញកម្រិត១ គប្បីត្រូវមានកាតព្វកិច្ចដើម្បីគាំទ្រ និងសម្របសម្រួលពួកគេ។ ក៏ប៉ុន្តែសម្រាប់ពលករជំនាញកម្រិត២ គឺមិនមានកាតព្វកិច្ចដើម្បីគាំទ្រ និងសម្របសម្រួលពួកគេទេ។

ការរៀបចំបង្កើតផែនការគាំទ្រ និងសម្របសម្រួលពលករជំនាញកម្រិត១ បរទេស

នៅពេលដាក់ពាក្យស្នើសុំសិទ្ធិស្នាក់នៅ កន្លែងការងារពលករជំនាញបរទេសត្រូវរៀបចំបង្កើតផែនការគាំទ្រ និងសម្របសម្រួលជនពលករជំនាញកម្រិត១ បរទេស ព្រមទាំងដាក់ឯកសារទាំងនោះរួមជាមួយឯកសារផ្សេងទៀតដែលពាក់ព័ន្ធ។

ចំណុចសំខាន់ៗនានាដែលត្រូវចែងនៅក្នុងផែនការគាំទ្រ និងសម្របសម្រួលពលករជំនាញកម្រិត១ បរទេស

・ខ្លឹមសារលម្អិតនៃការអនុវត្ត និងវិធីសាស្រ្តទាំង ១០ប្រការដូចដែលមានចែងខាងក្រោម ដែលកំណត់ដោយបទប្បញ្ញត្តិរបស់ស្ថាប័នពាក់ព័ន្ធ ដែលជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ការគាំទ្រ និងសម្របសម្រួលដល់ជីវភាពសង្គម ជីវភាពប្រចាំថ្ងៃ និងការងាររបស់ពលករជំនាញ។

・ឈ្មោះ និងអាសយដ្ឋានពិតប្រាកដរបស់អ្នកទទួលបន្ទុកគាំទ្រ និងសម្របសម្រួល ព្រមទាំងឈ្មោះ និងអាសយដ្ឋានពិតប្រាកដរបស់អ្នកមានភារកិច្ចគាំទ្រ និងសម្របសម្រួល

・នៅពេលដែលប្រគល់ការអនុវត្តការគាំទ្រ និងសម្របសម្រួលតាមកិច្ចសន្យាដែលបានចុះទៅឲ្យបុគ្គលម្នាក់ទៀត សូមសរសេរឈ្មោះ និងអាសយដ្ឋានពិតប្រាកដរបស់បុគ្គលម្នាក់នោះឲ្យបានច្បាស់លាស់ត្រឹមត្រូវ។ ល។

・ស្ថាប័នគាំទ្រការចុះបញ្ជី (ក្នុងករណីដែលប្រគល់ភារកិច្ចទៅឲ្យស្ថាប័នគាំទ្រការចុះបញ្ជីតែប៉ុណ្ណោះ)

អត្ថន័យ និងវិធីសាស្រ្តនៃផែនការគាំទ្រពលករជំនាញកម្រិត១ បរទេស

1. ការណែនាំជាមុន

បន្ទាប់ពីចុះកិច្ចសន្យាការងាររួចរាល់ មុនពេលដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់លក្ខណៈសម្បត្តិស្នាក់នៅ ឬមុននឹងដាក់ពាក្យស្នើសុំការអនុញ្ញាតផ្លាស់ប្តូរលក្ខណៈសម្បត្តិស្នាក់នៅ ត្រូវពន្យល់ពួកគាត់ដោយផ្ទាល់ ឬពន្យល់តាម Video call អំពីល័ក្ខខ័ណ្ឌការងារ ខ្លឹមសារនៃសកម្មភាពការងារ បែបបទនីតិវិធីអន្តោប្រវេសន៍ ព្រមទាំងសាកសួរថាតើពួកគាត់មានត្រូវបានគេប្រមូលប្រាក់ធានាដែរ ឬយ៉ាងណា

2. ធ្វើដំណើរមកទទួល និងជូនពួកគាត់នៅពេលដែលពួកគាត់មកដល់ និងចាកចេញពីប្រទេសជប៉ុន

・ពេលដែលពួកគាត់ចូលមកដល់ក្នុងប្រទេសជប៉ុន ត្រូវធ្វើដំណើរមកទទួលពួកគាត់ពីអាកាសយានដ្ឋាន ទៅកាន់ទីតាំងអាជីវកម្ម ឬលំនៅដ្ឋានរបស់ពួកគាត់
・ពេលដែលពួកគាត់ត្រឡប់ចាកចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសកំណើតរបស់ពួកគាត់វិញ ត្រូវធ្វើដំណើរជូនពួកគាត់ទៅដល់កន្លែងត្រួតពិនិត្យសុវត្ថិភាពនៅក្នុងអាកាសយានដ្ឋាន行

3. ការគាំទ្រ និងសម្របសម្រួលក្នុងការចុះកិច្ចសន្យានានាដែលចាំបាច់សម្រាប់ការធានាលំនៅដ្ឋាន និងជីវភាពរស់នៅប្រចាំថ្ងៃ

・ធ្វើជាអ្នកធានាក្នុងការជួលលំនៅដ្ឋាន ឬផ្ដល់ជាកន្លែងស្នាក់នៅរបស់ក្រុមហ៊ុន។ ល។
・ណែនាំ និងសម្របសម្រួលក្នុងការបំពេញបែបបទនីតិវិធីនានា ដែលមានដូចជាការបើកគណនីធនាគារ កិច្ចសន្យាប្រើប្រាស់លេខទូរស័ព្ទថ្មី កិច្ចសន្យានានាដែលចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។

4. ការណែនាំអំពីជីវភាព

ដើម្បីឲ្យពួកគាត់អាចមានជីវភាពរស់នៅក្នុងសង្គមប្រកបដោយសិ្ថរភាព និងមានភាពរលូន ត្រូវពន្យល់ណែនាំពួកគាត់អំពីច្បាប់ និងសុជីវធម៌របស់ជប៉ុន របៀបប្រើប្រាស់ និងព័ត៌មាននានាក្នុងការធ្វើទំនាក់ទំនងទៅកាន់ស្ថាប័នសាធារណៈនានា រួមទាំងវិធានការទប់ស្កាត់គ្រោះមហន្តរាយជាដើម

5. អមដំណើរជាមួយពួកគាត់ ក្នុងករណីដែលពាក់ព័ន្ធនឹងការបំពេញនីតិវិធីសាធារណៈនានា

អមដំណើរជាមួយពួកគាត់ ដើម្បីជួយសម្របសម្រួលក្នុងការបំពេញបែបបទពាក់ព័ន្ធនឹងលំនៅដ្ឋាន សុខុមាលភាពសង្គម ពន្ធ ការរៀបចំឯកសារចាំបាច់នានាជាដើម

6. ផ្តល់ឱកាសសម្រាប់សិក្សាភាសាជប៉ុន

ណែនាំឲ្យចូលសិក្សាថ្នាក់ភាសាជប៉ុន ព្រមទាំងផ្តល់ព័ត៌មានស្ដីអំពីសម្ភារៈសិក្សាភាសាជប៉ុន។ ល។

7. ការឆ្លើយតបទៅនឹងការពិគ្រោះប្រឹក្សាយោបល់ និងពាក្យបណ្តឹងតវ៉ា

ណែនាំបង្ហាត់បង្ហាញដោយផ្ដល់ដំបូន្មានជាភាសាដែលជនបរទេសអាចយល់បានច្បាស់លាស់ឲ្យស្របតាមខ្លឹមសារដែលពួកគាត់មានបំណង់ចង់ពិគ្រោះប្រឹក្សាយោបល់ និងប្ដឹងតវ៉ាពាក់ព័ន្ធនឹងកន្លែងធ្វើការ ព្រមទាំងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់

8. ជម្រុញការផ្លាស់ប្ដូរទំនាក់ទំនងជាមួយប្រជាជន

ជម្រុញ និងជួយសម្របសម្រួលពលករជំនាញបរទេស ដើម្បីឲ្យពួកគាត់មានឱកាសចូលរួមក្នុងការផ្លាស់ប្ដូរទំនាក់ទំនងជាមួយប្រជាជនក្នុងមូលដ្ឋាន ចូលរួមពិធីបុណ្យទាន ឬព្រឹត្តិការណ៍នានាក្នុងតំបន់ដែលថ្នាក់មូលដ្ឋានជាអ្នករៀបចំ

9. ការគាំទ្រ និងជួយសម្របសម្រួលដល់ការផ្លាស់ប្តូរការងារ(ក្នុងករណីដែលរៀបចំ និងកាត់បន្ថយបុគ្គលិក)

ក្នុងករណីដែលលុបចោលកិច្ចសន្យាការងារ ដោយសារកាលៈទេសៈចាំបាច់របស់ភាគីទទួល ភាគីទទួលត្រូវមានកាតព្វកិច្ចរៀបចំលិខិតណែនាំ ផ្តល់ការឈប់សម្រាកដោយមានប្រាក់ឈ្នួល ដើម្បីជួយសម្រួលដល់ពលករជំនាញបរទេសក្នុងការស្វែករកការងារថ្មី ព្រមទាំងផ្តល់ព័ត៌មាននានាស្ដីអំពីនីតិវិធីរដ្ឋបាលដែលមានការចាំបាច់ដល់ពួកគេ។

10. ពិភាក្សា/រាយការណ៍ជាប្រចាំទៅកាន់ភ្នាក់ងាររដ្ឋបាលសាធារណៈ

អ្នកទទួលបន្ទុកគាំទ្រ និងសម្របសម្រួលត្រូវមានកាតព្វកិច្ចជួបពិភាក្សាប្រឹក្សាយោបល់ជាមួយជនបរទេស និងថ្នាក់លើជាប្រចាំ (យ៉ាងហោចណាស់រៀងរាល់បីខែម្តង)និងរាយការណ៍ឲ្យបានហ្មត់ចត់ត្រឹមត្រូវច្បាស់លាស់ ប្រសិនបើមានករណីរំលោភបំពាន ឬប្រព្រឹត្តខុសច្បាប់ស្តង់ដារការងារ។

ក្នុងករណីដែលប្រគល់ភារកិច្ចទៅឲ្យស្ថាប័នគាំទ្រការចុះបញ្ជីសម្រាប់ការអនុវត្តផែនការគាំទ្រ និងសម្របសម្រួល

 • ・កន្លែងការងារពលករជំនាញអាចមានសិទ្ធិប្រគល់ភារកិច្ចទៅឲ្យស្ថាប័នផ្សេងៗ ក្នុងការអនុវត្តផែនការទាំងមូល ឬដោយផ្នែកសម្រាប់ការគាំទ្រ និងសម្របសម្រួលជូនដល់ពលករជំនាញកម្រិត១(ចុះកិច្ចសន្យាប្រគល់ភារកិច្ចគាំទ្រ និងសម្របសម្រួល)។
 • ・ក្នុងករណីដែលកន្លែងការងារពលករជំនាញប្រគល់ភារកិច្ចទាំងអស់នៃការអនុវត្តផែនការគាំទ្រ និងសម្របសម្រួលដល់ពលករជំនាញកម្រិត១ បរទេស ទៅឲ្យស្ថាប័នគាំទ្រការចុះបញ្ជី គឺត្រូវបានគេចាត់ទុកថាមានប្រព័ន្ធគាំទ្រ និងសម្របសម្រួលជនបរទេស។
 • ・ស្ថាប័នគាំទ្រការចុះបញ្ជីដែលបានយល់ព្រមទទួលភារកិច្ចនៃការអនុវត្តផែនការគាំទ្រ និងសម្របសម្រួលដល់ពលករជំនាញកម្រិត១ បរទេស គឺមិនអាចមានសិទ្ធិប្រគល់ភារកិច្ចទាំងនោះទៅឲ្យស្ថាប័នណាមួយផ្សេងទៀតបានឡើយ(អាចមានសិទ្ធក្នុងការប្រើប្រាស់អ្នកបកប្រែភាសាក្នុងកម្រិតមួយដែលអាចជួយដល់ការអនុវត្តការងារគាំទ្រ និងសម្របសម្រួល)។

新型コロナウイルス感染症対策について、当事務所の取り組みを記載しております。

新型コロナウイルス感染症対策について