ប្រព័ន្ធ និងទិដ្ឋាការពលករជំនាញ

លក្ខណៈសម្បត្តិស្នាក់នៅថ្មីគឺ “ពលករជំនាញ”

លក្ខណៈសម្បត្តិស្នាក់នៅដែលមានឈ្មោះថា “ពលករជំនាញ” គឺជាប្រព័ន្ធថ្មីមួយ ដែលទទួលយកជនបរទេសដែលជាធនធានមនុស្សដ៏សំខាន់ដើម្បីឲ្យមកបម្រើការងារនៅក្នុងប្រទេសជប៉ុន ដែលប្រព័ន្ធថ្មីនេះត្រូវបានចាប់ផ្ដើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ កន្លងមក។

នេះគឺជាប្រព័ន្ធមួយដែលទទួលយកជនបរទេសដែលមានជំនាញច្បាស់លាស់ ដែលអាចត្រៀមខ្លួនក្នុងការបំពេញការងារបានភ្លាមៗជាបន្ទាន់ ដើម្បីដោះស្រាយកែខៃស្ថានភាពកង្វះកម្លាំងពលកម្មដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសជប៉ុន។

ប្រវត្តិនៃការបង្កើត

នៅក្នុងកិច្ចប្រជុំសភាកាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ “ច្បាប់ស្ដីអំពីការធ្វើវិសោធនកម្មផ្នែកមួយចំនួននៃច្បាប់ស្តីអំពីការគ្រប់គ្រងជនអន្តោប្រវេសន៍ និងការទទួលស្គាល់ជនភៀសខ្លួន ព្រមទាំងច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌” ត្រូវបានអនុម័តដោយផ្តោតលើការបង្កើតលក្ខណៈសម្បត្តិស្នាក់នៅថ្មីដែលមានឈ្មោះថា “ពលករជំនាញ”។ ជាលទ្ធផលផ្លែផ្កាដែលទទួលបាន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ យើងអាចទទួលយកជនបរទេសដែលជាធនធានមនុស្សដ៏សំខាន់ តាមរយៈលក្ខណៈសម្បត្តិស្នាក់នៅថ្មីដែលមានឈ្មោះថា “ពលករជំនាញ” ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់នៃវិស័យឧស្សាហកម្មដែលកំពុងប្រឈមមុខនឹងបញ្ហាកង្វះកម្លាំងពលកម្មដ៏ធ្ងន់ធ្ងរ។
ប្រព័ន្ធនៃលក្ខណៈសម្បត្តិស្នាក់នៅថ្មីដែលមានឈ្មោះថា “ពលករជំនាញ” ត្រូវបានបង្កើតឡើងក្នុងគោលបំ ណងទទួលយកជនបរទេសដែលមានជំនាញច្បាស់លាស់ ដែលអាចត្រៀមខ្លួនក្នុងការបំពេញការងារបានភ្លាមៗជាបន្ទាន់ ដើម្បីប្រឹងប្រែងព្យាយាមដោះស្រាយនូវរាល់កង្វះខាតកម្លាំងពលកម្មដ៏ធ្ងន់ធ្ងរ ដែលកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន ព្រមទាំងបង្កើនផលិតភាព និងធានាបាននូវធនធានមនុស្សនៅក្នុងប្រទេសជប៉ុនសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមទាំងវិស័យឧស្សាហកម្មដែលកំពុងជួបប្រទះការលំបាកក្នុងការធានាបាននូវធនធានមនុស្សឲ្យបានគ្រប់ចំនួនតាមតម្រូវការជាក់ស្ដែង។

លក្ខណៈសម្បត្តិស្នាក់នៅដែលត្រូវបានបង្កើតថ្មី

លក្ខណៈសម្បត្តិស្នាក់នៅដែលត្រូវបានបង្កើតថ្មី ដែលមានឈ្មោះថា “ពលករជំនាញ” ត្រូវបានគេបែងចែកជា ២ប្រភេទ គឺ “ពលករជំនាញកម្រិត១” និង “ពលករជំនាញកម្រិត២” ។

ពលករជំនាញកម្រិត១
លក្ខណៈសម្បត្តិស្នាក់នៅសម្រាប់ជនបរទេសដែលបម្រើការងារ
ឬបទពិសោធន៍នានាជាច្រើនដែលទាក់ទងនឹងផ្នែកឧស្សាហកម្មដែលត្រូវបានកំណត់ជាក់លាក់។
ពលករជំនាញកម្រិត២
លក្ខណៈសម្បត្តិស្នាក់នៅសម្រាប់ជនបរទេសដែលបម្រើការងារ
ដែលទាមទារឲ្យមានជំនាញពិតប្រាកដច្បាស់លាស់ទាក់ទងនឹងផ្នែកឧស្សាហកម្មជាក់លាក់។
រយៈពេលស្នាក់នៅ ពន្យាររយៈពេលស្នាក់នៅជារៀងរាល់ ១ឆ្នាំម្ដង ឬ៦ខែម្ដង ឬ៤ខែម្ដង
(សរុបរយៈពេលអតិបរមាត្រឹម ៥ឆ្នាំ)
ពន្យាររយៈពេលស្នាក់នៅជារៀងរាល់ ៣ឆ្នាំម្ដង ឬ១ឆ្នាំម្ដង ឬ៦ខែម្ដង
ស្ដង់ដារជំនាញ ត្រួតពិនិត្យ និងសម្រេចតាមរយៈការប្រឡង
(ជនបរទេសដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្មសិក្សាការីមានជំនាញកម្រិត២
ត្រូវបានលើកលែងពីការប្រឡង ។ល។)
ត្រួតពិនិត្យ និងសម្រេចតាមរយៈការប្រឡង។ ល។
រយៈពេលស្នាក់នៅ ត្រួតពិនិត្យ និងសម្រេចតាមរយៈការប្រឡងដែលអាចបញ្ជាក់ពីស្ដង់ដារជំនាញ
និងសមត្ថភាពភាសាជប៉ុន
(ជនបរទេសដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្មសិក្សាការីមានជំនាញកម្រិត២
ដោយទទួលបានលទ្ធផលល្អប្រសើរ គឺត្រូវបានលើកលែងពីការប្រឡង ។ល។)
មិនតម្រូវឲ្យមានការត្រួតពិនិត្យ និងសម្រេចតាមរយៈការប្រឡងនោះឡើយ
ការនាំគ្រួសារមកស្នាក់នៅជាមួយ ជាគោលការណ៍គឺមិនអនុញ្ញាត ប្រសិនបើបានបំពេញគ្រប់ល័ក្ខខ័ណ្ឌនានាដែលជាតម្រូវការចាំបាច់
គឺអាចនាំយកគ្រួសារមកស្នាក់នៅជាមួយបាន
(សហព័ទ្ធសំដៅលើប្ដី ឬប្រពន្ធ និងកូន)
ការគាំទ្រដោយស្ថាប័នទទួល
ឬស្ថាប័នគាំទ្រការចុះបញ្ជី
ត្រូវបានរាប់បញ្ចូល មិនត្រូវបានរាប់បញ្ចូល

វិស័យឧស្សាហកម្មដែលអាចទទួលពលករជំនាញបរទេស

ពលករជំនាញកម្រិត១

 • 1. ការថែទាំមនុស្ស
 • 2. ការសម្អាតអគារ
 • 3. ឧស្សាហកម្មផលិតគ្រឿងបន្លាស់ និងគ្រឿងឧបករណ៍
 • 4. អាជីវកម្មផលិតម៉ាស៊ីនឧស្សាហកម្ម
 • 5. ឧស្សាហកម្មទាក់ទងនឹងអគ្គិសនី អេឡិចត្រនិច និងព័ត៌មានវិទ្យា
 • 6. សំណង់
 • 7. ឧស្សាហកម្មផលិតនាវា និងផ្គត់ផ្គង់គ្រឿងនាវា
 • 8. ការងារជួសជុលរថយន្ត
 • 9. អាកាសចរណ៍
 • 10. ការស្នាក់នៅ
 • 11. កសិកម្ម
 • 12. នេសាទ និងវារីវប្បកម្ម
 • 13. ការផលិតចំណីអាហារ និងភេសជ្ជៈ
 • 14. អាជីវកម្មភោជនីយដ្ឋាន

ពលករជំនាញកម្រិត២

 • សំណង់
 • ឧស្សាហកម្មផលិតនាវា និងផ្គត់ផ្គង់គ្រឿងនាវា

វិស័យឧស្សាហកម្មជាក់លាក់ដែលអាចទទួលយកពលករជំនាញបរទេស គឺមានមុខជំនាញទាំង ១៤ ដូចដែលបានរៀបរាប់ខាងលើ ដែលសព្វថ្ងៃនេះកំពុងប្រឈមមុខនឹងស្ថានភាពកង្វះកម្លាំងពលកម្មដ៏ធ្ងន់ធ្ងរ។

※ចំពោះពលករជំនាញ បើទោះបីជាគេអាចទទួលយកជនបរទេសដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្មសិក្សាការីមានជំនាញកម្រិត២ ដោយទទួលបានលទ្ធផលល្អប្រសើរយ៉ាងណាក៏ដោយ ក៏មិនមែនមានសេចក្ដីថា ជំនាញបច្ចុប្បន្នរបស់កម្មសិក្សាការីនោះ អាចប្រើប្រាស់បានសម្រាប់ពលករជំនាញនោះឡើយ។
សូមកត់សម្គាល់ដោយប្រយ័ត្នថា បើទោះបីជាជនបរទេសដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្មសិក្សាការីមានជំនាញក៏ដោយ ដោយយោងទៅលើជំនាញជាក់ស្ដែងរបស់ពួកគេ ក៏មានករណីដែលពួកគេមិនអាចមានសិទ្ធិផ្ទេរ ឬក្លាយខ្លួនទៅជាពលករជំនាញបានដែរ។

គោលនយោបាយនាពេលអនាគតសម្រាប់ការទទួលពលករជំនាញបរទេស

ចំនួនសរុបនៃការទទួលដែលរំពឹងទុកសម្រាប់ផ្នែកទាំង១៤(សរុបរយៈពេលអតិបរមាត្រឹម ៥ឆ្នាំ)៖ ៣៤៥.១៥០នាក់

ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព・ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម
ផ្នែក ស្ថានភាពកង្វះកម្លាំងពលកម្ម ស្តង់ដារធនធានមនុស្ស ចំនុចសំខាន់ផ្សេងៗទៀត
ចំនួននៃការទទួលដែលរំពឹងទុក ការប្រឡងជំនាញ ការប្រឡងសមត្ថភាពភាសាជប៉ុន ភារកិច្ចនៃជំនាញដែលត្រូវបំពេញ ទម្រង់នៃការជួលឱ្យមកបម្រើការងារ ល័ក្ខខ័ណ្ឌសម្រាប់ស្ថាប័នទទួល
ក្រសួងសុខាភិបាល ការងារ
និងសុខុមាលភាព
ការថែទាំមនុស្ស ៦០,០០០នាក់ ការប្រឡងវាយតម្លៃលើជំនាញថែទាំមនុស្ស ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
និងការប្រឡងវាយតម្លៃលើភាសាជប៉ុនសម្រាប់ជំនាញថែទាំមនុស្ស
បន្ថែមពីលើការងារថែទាំរាងកាយ
(មានដូចជាការជួយជ្រោមជ្រែងក្នុងការងូតទឹកដុសសម្អាតខ្លួនប្រាណ
បរិភោគ បន្ទោបង់ជាដើម ទៅតាមស្ថានភាពរាងកាយ
និងផ្លូវចិត្តរបស់អ្នកប្រើប្រាស់សេវាកម្មថែទាំមនុស្ស)
ព្រមទាំងជួយសម្របសម្រួលដល់ភារកិច្ចទាំងឡាយដែលពាក់ព័ន្ធ
(អនុវត្តសកម្មភាពកម្សាន្ដ ជួយការងារហ្វឹកហ្វឺន
និងធ្វើឲ្យប្រសើរឡើងវិញនូវមុខងាររាងកាយ និងនីតិសម្បទាជាដើម )
※មិនត្រូវបានអនុវត្តចំពោះសេវាកម្មចុះទៅថែទាំមនុស្សនៅតាមគេហដ្ឋាន
ឬកន្លែងស្នាក់នៅទេ

(១ផ្នែកប្រឡង)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងសុខាភិបាល
  ការងារ និងសុខុមាលភាព
  ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់
 • ・ដល់កិច្ចសហប្រតិបត្តិការនានាកដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងសុខាភិបាល
  ការងារ និងសុខុមាលភាព
 • ・កំណត់ចំនួនពលករជំនាញដែលនឹងទទួលឲ្យស្របតាមទំហំទីតាំងអាជីវកម្មនីមួយៗ
ការសម្អាតអគារ ៣៧,០០០នាក់ ការប្រឡងវាយតម្លៃលើជំនាញនៃវិស័យសម្អាតអគាររបស់ពលករជំនាញកម្រិត១ ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
・ការងារសម្អាតផ្នែកខាងក្នុងអគារ

(១ផ្នែកប្រឡង)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងសុខាភិបាល
  ការងារ និងសុខុមាលភាព
  ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់
 • ・ផ្ដល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព
 • ・បានចុះបញ្ជីជា “អាជីវកម្មសម្អាតអគារ” ឬ“អាជីវកម្មគ្រប់គ្រងអនាម័យបរិស្ថាននៃអគារ”
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ឧស្សាហកម្មផលិតគ្រឿងបន្លាស់ និងគ្រឿងឧបករណ៍ ២១,៥០០នាក់ ការប្រឡងវាយតម្លៃលើជំនាញនៃវិស័យផលិតកម្មរបស់ពលករជំនាញកម្រិត១ ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
 • ・ចាក់ពុម្ពលោហៈ
 • ・ដំដែក
 • ・ចាក់ពុម្ព
  (មានការកំណត់ពីទំហំ រូបរាងរួចរាល់)
 • ・កែច្នៃដោយម៉ាស៊ីន
 • ・គាបលោហៈ
 • ・ការងារបន្ទះលោហៈរោងចក្រ
 • ・ក្រូមេ
 • ・ធ្វើអាណូតកម្មអាលុយមីញ៉ូម
 • ・ការងារចុងក្រោយ
 • ・ត្រួតពិនិត្យម៉ាស៊ីន
 • ・ថែទាំម៉ាស៊ីន
 • ・លាបថ្នាំពណ៌
 • ・ផ្សារដែក

(១៣ផ្នែកប្រឡង)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច
  ពាណិជ្ជកម្ម និងឧស្សាហកម្ម
  ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់
 • ・ផ្ដល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងសេដ្ឋកិច្ច
  ពាណិជ្ជកម្ម និងឧស្សាហកម្ម
អាជីវកម្មផលិតម៉ាស៊ីនឧស្សាហកម្ម ៥,២៥០នាក់ ការប្រឡងវាយតម្លៃលើជំនាញនៃវិស័យផលិតកម្មរបស់ពលករជំនាញកម្រិត១ ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
 • ・ចាក់ពុម្ពលោហៈ
 • ・ដំដែក
 • ・ចាក់ពុម្ព
  (មានការកំណត់ពីទំហំ រូបរាងរួចរាល់)
 • ・កែច្នៃដោយម៉ាស៊ីន
 • ・លាបថ្នាំពណ៌
 • ・ការងារជាងដែក
 • ・ការងារបន្ទះលោហៈរោងចក្រ
 • ・ក្រូមេ
 • ・ការងារចុងក្រោយ
 • ・ត្រួតពិនិត្យម៉ាស៊ីន
 • ・ថែទាំម៉ាស៊ីន
 • ・វេចខ្ចប់ជាលក្ខណៈឧស្សាហកម្ម
 • ・ផ្គុំឧបករណ៍អេឡិចត្រូនិច
 • ・ផ្គុំឧបករណ៍អគ្គសនី
 • ・ផលិតបន្ទះសៀគ្វីពុម្ព
 • ・ចាក់ពុម្ពផ្លាស្ទិក
 • ・គាបលោហៈ
 • ・ផ្សារដែក

(១៨ផ្នែកប្រឡង)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច
  ពាណិជ្ជកម្ម និងឧស្សាហកម្ម
  ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់
 • ・ផ្ដល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងសេដ្ឋកិច្ច
  ពាណិជ្ជកម្ម និងឧស្សាហកម្ម
ឧស្សាហកម្មទាក់ទងនឹងអគ្គិសនី
អេឡិចត្រនិច និងព័ត៌មានវិទ្យា
៤,៧០០នាក់ ការប្រឡងវាយតម្លៃលើជំនាញនៃវិស័យផលិតកម្មរបស់ពលករជំនាញកម្រិត១ ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
 • ・កែច្នៃដោយម៉ាស៊ីន
 • ・គាបលោហៈ
 • ・ការងារបន្ទះលោហៈរោងចក្រ
 • ・ក្រូមេ
 • ・ការងារចុងក្រោយ
 • ・ថែទាំម៉ាស៊ីន
 • ・ផ្គុំឧបករណ៍អេឡិចត្រូនិច
 • ・ផ្គុំឧបករណ៍អគ្គសនី
 • ・ផលិតបន្ទះសៀគ្វីពុម្ព
 • ・ចាក់ពុម្ពផ្លាស្ទិក
 • ・លាបថ្នាំពណ៌
 • ・ផ្សារដែក
 • ・វេចខ្ចប់ជាលក្ខណៈឧស្សាហកម្ម

(១៣ផ្នែកប្រឡង)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច
  ពាណិជ្ជកម្ម និងឧស្សាហកម្ម
  ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់
 • ・ផ្ដល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងសេដ្ឋកិច្ច
  ពាណិជ្ជកម្ម និងឧស្សាហកម្ម
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍
ផ្នែក ស្ថានភាពកង្វះកម្លាំងពលកម្ម ស្តង់ដារធនធានមនុស្ស ចំនុចសំខាន់ផ្សេងៗទៀត
ចំនួននៃការទទួលដែលរំពឹងទុក ការប្រឡងជំនាញ ការប្រឡងសមត្ថភាពភាសាជប៉ុន ភារកិច្ចនៃជំនាញដែលត្រូវបំពេញ ទម្រង់នៃការជួលឱ្យមកបម្រើការងារ ល័ក្ខខ័ណ្ឌសម្រាប់ស្ថាប័នទទួល
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ
ដឹកជញ្ជូន និងទេសចរណ៍
សំណង់ ៤០,០០០នាក់ ការប្រឡងវាយតម្លៃលើជំនាញសំណង់របស់ពលករជំនាញកម្រិត១ ជាដើម ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
 • ・ការងារពង្រឹងគ្រោងសំណង់
 • ・ការងារបូកកំបោរ
 • ・ការងារក្រឡុកស៊ីម៉ង់ បេតុង
 • ・ការងាររូងក្រោមដី
 • ・ការងារម៉ាស៊ីនសំណង់
 • ・ការងារដី
 • ・ការងារប្រក់ដំបូល
 • ・ការងារអគ្គិសនី
 • ・ការងារពង្រឹងសសរដែក
 • ・ការងារតម្លើងដែកបារ
 • ・ការងារសម្អាតខាងក្នុង
  /ការងារតុបតែង
 • ・ការងាររៀបចំរន្ទា
 • ・ការងារសាងសង់អគារពីឈើ
 • ・ការងារតទុយោ
 • ・ការងារបន្ទះដែកសម្រាប់សំណង់
 • ・ការងារគ្រប់គ្រងភាពក្ដៅត្រជាក់
 • ・ការងារបាញ់អ៊ីសូឡង់កំដៅ Urethane
 • ・ការងារសំណង់ក្នុងសមុទ្រ

(១៨ផ្នែកប្រឡង)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ស្ថិតនៅក្នុងក្រុមក្រុមហ៊ុនសំណង់ដែលអាចទទួលយកជនបរទេសមកបម្រើការងារបាន
 • ・ល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងដែនដី
  ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍
 • ・ទទួលការអនុញ្ញាត និងសិទ្ធិពីច្បាប់អាជីវកម្មសំណង់
 • ・បើកប្រាក់បៀវត្សស្មើ ឬខ្ពស់ជាងជនជាតិជប៉ុនឲ្យបានទៀងទាត់
  និងមានស្ថិរភាព ព្រមទាំងរៀបចំធើ្វកិច្ចសន្យាដំឡើងប្រាក់ខែដោយផ្អែកទៅលើសមត្ថភាពខ្ពស់
  ឬពូកែនៃជំនាញ
 • ・ផ្តល់ឯកសារជាភាសាកំណើត ដើម្បីអាចពន្យល់
  និងបញ្ជាក់ឲ្យបានច្បាស់អំពីបញ្ហាសំខាន់ៗនានាដែលទាក់ទងនឹងកិច្ចសន្យាការងារ។
 • ・កំណត់ចំនួនពលករជំនាញដែលនឹងទទួលឲ្យស្របតាមទំហំទីតាំងអាជីវកម្មនីមួយៗ
 • ・ទទួលបានការយល់ព្រមពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ
  ដឹកជញ្ជូន និងទេសចរណ៍សម្រាប់ “ផែនការទទួលយកពលករជំនាញផ្នែកសំណង់”
  ដែលនៅក្នុងនោះមានការពិពណ៌នាអំពីប្រាក់បៀវត្ស។ ល។
 • ・ទទួលបានការបញ្ជាក់ពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ
  ដឹកជញ្ជូន និងទេសចរណ៍ថា “ផែនការទទួល ពលករជំនាញផ្នែកសំណង់”
  កំពុងត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។
 • ・ចុះបញ្ជីពលករជំនាញបរទេសទៅក្នុងប្រព័ន្ធអាជីពនៃវិស័យសំណង់។ ល។
ឧស្សាហកម្មផលិតនាវា
និងផ្គត់ផ្គង់គ្រឿងនាវា
១៣,០០០នាក់ ការប្រឡងវាយតម្លៃលើជំនាញ
ឬផ្នែកឧស្សាហកម្មផលិតនាវា
និងផ្គត់ផ្គង់គ្រឿងនាវា
ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
 • ・ផ្សារដែក
 • ・លាបថ្នាំពណ៌
 • ・ការងារជាងដែក
 • ・ការងារចុងក្រោយ
 • ・កែច្នៃដោយម៉ាស៊ីន
 • ・ផ្គុំឧបករណ៍អគ្គសនី

(ប្រភេទនៃការប្រឡងមានចំនួន ៦ផ្នែក)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងដែនដី
  ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍
  ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់
 • ・ល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងដែនដី
  ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍
 • ・ក្នុងករណីដែលប្រគល់ផែនការគាំទ្រ
  និងសម្របសម្របសម្រួលទៅឲ្យស្ថាប័នគាំទ្រការចុះបញ្ជី
  ត្រូវធ្វើកិច្ចព្រមព្រៀងជាមួយស្ថាប័នគាំទ្រការចុះបញ្ជីណាដែលបានបំពេញគ្រប់ល័ក្ខខ័ណ្ឌខាងលើ
ការងារជួសជុលរថយន្ត ៧,០០០នាក់ ការប្រឡងវាយតម្លៃលើជំនាញជួសជុលរថយន្ត។ ល។ ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
・ការត្រួតពិនិត្យ និងថែទាំរថយន្តប្រចាំថ្ងៃ ការត្រួតពិនិត្យ
និងថែទាំជាប្រចាំតាមពេលកំណត់
ការថែទាំដោយដោះគ្រឿងផ្គុំដើម្បីត្រួតពិនិត្យ

(ប្រភេទនៃការប្រឡងមានចំនួន ១ផ្នែក)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងដែនដី
  ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍
  ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់
 • ・ល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងដែនដី
  ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍
 • ・ក្នុងករណីដែលប្រគល់ផែនការគាំទ្រ
  និងសម្របសម្របសម្រួលទៅឲ្យស្ថាប័នគាំទ្រការចុះបញ្ជី
  ត្រូវធ្វើកិច្ចព្រមព្រៀងជាមួយស្ថាប័នគាំទ្រការចុះបញ្ជីណាដែលបានបំពេញគ្រប់ល័ក្ខខ័ណ្ឌខាងលើ
 • ・ជាទីតាំងអាជីវកម្មដែលបានទទួលការបញ្ជាក់
  ដោយផ្អែកលើច្បាប់ស្តីអំពីយានយន្តដឹកជញ្ជូនតាមផ្លូវគោក
អាកាសចរណ៍ ២,២០០នាក់ ការប្រឡងវាយតម្លៃលើជំនាញជាក់លាក់
(វិស័យអាកាសចរណ៍ ៖
ការគ្រប់គ្រងអាកាសយានដ្ឋាននៅផ្នែកផ្ទាល់ដី
ការថែរក្សា ឬជួសជុលយន្ដហោះ)
ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
 • ・ការគ្រប់គ្រងអាកាសយានដ្ឋាននៅផ្នែកផ្ទាល់ដី
  (ការងារទ្រទ្រង់ការបើកបរលើផ្លូវគោក
  ការងារដឹកជញ្ជូនឥវ៉ាន់ និងទំនិញយួរដៃ។ ល។)
 • ・ការថែទាំ ឬជួសជុលយន្ដហោះ
  (ការងារថែទាំ ឬជួសជុលតួយន្ដហោះ និងគ្រឿងបរិក្ខារ។ ល។)

(ប្រភេទនៃការប្រឡងមានចំនួន ២ផ្នែក)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងដែនដី
  ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍
  ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់
 • ・ល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងដែនដី
  ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍
 • ・ក្នុងករណីដែលប្រគល់ផែនការគាំទ្រ
  និងសម្របសម្របសម្រួលទៅឲ្យស្ថាប័នគាំទ្រការចុះបញ្ជី
  ត្រូវធ្វើកិច្ចព្រមព្រៀងជាមួយស្ថាប័នគាំទ្រការចុះបញ្ជីណាដែលបានបំពេញគ្រប់ល័ក្ខខ័ណ្ឌខាងលើ
 • ・ជាប្រតិបត្តិករអាជីវកម្មដែលបានទទួលការបញ្ជាក់លើអាជីវកម្មនៅនឹងកន្លែងដោយផ្ទាល់ ដោយផ្អែកទៅលើវិធានគ្រប់គ្រងអាកាសយានដ្ឋាន
  ឬក៏ជាទីតាំងអាជីវកម្មដែលបានទទួលការបញ្ជាក់ ដែលទាក់ទងនឹងការថែរក្សា និងជួសជុលយន្តហោះ
  ដោយផ្អែកលើច្បាប់អាកាសចរណ៍
ការស្នាក់នៅ ២២,០០០នាក់ ការប្រឡងវាយតម្លៃលើជំនាញអាជីវកម្មស្នាក់នៅ ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
・ផ្តល់សេវាកម្មស្នាក់នៅដែលមានដូចជាការងារទទួលអតិថិជន
រៀបចំធ្វើផែនការ ទំនាក់ទំនងសាធារណៈ
សេវាកម្មបដិសណ្ឋារកិច្ចអតិថិជន សេវាកម្មភោជនីយដ្ឋាន។ ល។

(១ផ្នែកប្រឡង)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងដែនដី
  ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍
  ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់
 • ・ល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងដែនដី
  ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍
 • ・ក្នុងករណីដែលប្រគល់ផែនការគាំទ្រ
  និងសម្របសម្របសម្រួលទៅឲ្យស្ថាប័នគាំទ្រការចុះបញ្ជី
  ត្រូវធ្វើកិច្ចព្រមព្រៀងជាមួយស្ថាប័នគាំទ្រការចុះបញ្ជីណាដែលបានបំពេញគ្រប់ល័ក្ខខ័ណ្ឌខាងលើ
 • ・ទទួលបានការអនុញ្ញាត ឬអាជ្ញាបណ្ណដែលទទួលស្គាល់ពីការបើក
  “អាជីវកម្មកន្លែងស្នាក់នៅបែបជប៉ុន /សណ្ឋាគារ”
 • ・មិនមែនជាកន្លែងអាជីវកម្មដែលទាក់ទងនឹងការជួញដួរផ្លូវភេទ
 • ・ហាមដាច់ខាតមិនឲ្យបម្រើសេវាកម្មដែលទាក់ទងនឹងការជួញដួរផ្លូវភេទ
ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
ផ្នែក ស្ថានភាពកង្វះកម្លាំងពលកម្ម ស្តង់ដារធនធានមនុស្ស ចំនុចសំខាន់ផ្សេងៗទៀត
ចំនួននៃការទទួលដែលរំពឹងទុក ការប្រឡងជំនាញ ការប្រឡងសមត្ថភាពភាសាជប៉ុន ភារកិច្ចនៃជំនាញដែលត្រូវបំពេញ ទម្រង់នៃការជួលឱ្យមកបម្រើការងារ ល័ក្ខខ័ណ្ឌសម្រាប់ស្ថាប័នទទួល
ក្រសួងកសិកម្ម រុក្ខា
ប្រមាញ់ និងនេសាទ
កសិកម្ម ៣៦,៥០០នាក់ ការប្រឡងវាយតម្លៃលើជំនាញកសិកម្ម ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
 • ・កសិកម្មដាំដុះទូទៅ
  (ការគ្រប់គ្រងការដាំដុះ ការប្រមូលផល
  ការដឹកជញ្ជូន និងការជ្រើសរើសកសិផល។ ល។)
 • ・កសិកម្មបសុសត្វទូទៅ
  (ការគ្រប់គ្រងការចិញ្ចឹម ការប្រមូលផល
  ការដឹកជញ្ចូន និងការជ្រើសរើសបែងចែកទំនិញ។ ល។ )

(២ផ្នែកប្រឡង)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខា
  ប្រមាញ់ និងនេសាទ ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់
 • ・ផ្ដល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
 • ・ក្នុងករណីដែលប្រគល់ផែនការគាំទ្រ
  និងសម្របសម្របសម្រួលទៅឲ្យស្ថាប័នគាំទ្រការចុះបញ្ជី
  ត្រូវធ្វើកិច្ចព្រមព្រៀងជាមួយស្ថាប័នគាំទ្រការចុះបញ្ជីណាដែលអាចផ្ដល់
  កិច្ចសហប្រតិបត្តិការដែលចាំបាច់ចំពោះកិច្ចប្រជុំនានា។
 • ・ជាកន្លែងប្រកបអាជីវកម្មកសិកម្មដែលមានបទពិសោធន៍ក្នុងការជួលកម្មករឲ្យមកបម្រើការងារនៅក្នុងរយៈពេលជាក់លាក់ ឬយូរជាងនេះ។

៩,០០០នាក់ ការប្រឡងវាយតម្លៃលើជំនាញនេសាទ
(នេសាទ ឬវារីវប្បកម្ម)
ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
 • ・នេសាទ(ការផលិត និងជួសជុលឧបករណ៍នេសាទ
  ការស្វែងរកជលផល បញ្ជារឧបករណ៍ និងគ្រឿងម៉ាស៊ីននេសាទ
  ការប្រមូលជលផល រក្សាទុកជលផលដែលរកបាន
  ការគ្រប់គ្រងធានាសុវត្ថិភាព និងសុខភាព។ ល។)
 • ・វារីវប្បកម្ម(ការផលិត ជួសជុល គ្រប់គ្រងគ្រឿងបរិក្ខារវារីវប្បកម្ម
  ការគ្រប់គ្រងការចិញ្ចឹម ការប្រមូលផល ការកែច្នៃសត្វ
  និងរុក្ខជាតិវារីវប្បកម្ម ការគ្រប់គ្រងធានាសុវត្ថិភាព
  និងអនាម័យនៃផលិតផលវារីវប្បកម្ម។ ល។)

(២ផ្នែកប្រឡង)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខា
  ប្រមាញ់ និងនេសាទ ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់
 • ・ផ្ដល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
 • ・ចាត់វិធានការសម្របសម្រួល
  ដោយពិគ្រោះយោបល់តាមរយៈកិច្ចប្រជុំដែលត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម
  រុក្ខា ប្រមាញ់ និងនេសាទ
 • ・ក្នុងករណីដែលប្រគល់ផែនការគាំទ្រ
  និងសម្របសម្របសម្រួលទៅឲ្យស្ថាប័នគាំទ្រការចុះបញ្ជី
  ត្រូវជ្រើសរើសយកតែស្ថាប័នគាំទ្រការចុះបញ្ជីណាដែលបានបំពេញល័ក្ខខ័ណ្ឌត្រឹមត្រូវនានាតាមស្តង់ដារជំនាញ
  ឬផ្នែកជាក់លាក់
ការផលិតចំណីអាហារ និងភេសជ្ជៈ ៣៤,០០០នាក់ ការប្រឡងវាយតម្លៃលើជំនាញផលិតចំណីអាហារ
និងភេសជ្ជៈរបស់ពលករជំនាញកម្រិត១
ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
・ការផលិតអាហារ និងភេសជ្ជៈទូទៅ
(ការផលិត ការកែច្នៃ ការគ្រប់គ្រងសុវត្ថិភាព
និងអនាម័យចំណីអាហារ និងភេសជ្ជៈ (ក្រៅពីគ្រឿងស្រវឹង))

(ប្រភេទនៃការប្រឡងមានចំនួន ១ផ្នែក)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខា
  ប្រមាញ់ និងនេសាទ ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់
 • ・ផ្ដល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
អាជីវកម្មភោជនីយដ្ឋាន ៥៣,០០០នាក់ ការប្រឡងវាយតម្លៃលើជំនាញនៃអាជីវកម្មភោជនីយដ្ឋានរបស់ពលករជំនាញកម្រិត១ ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុនរបស់ស្ថាប័នមូលនិធិជប៉ុន
ឬការប្រឡងសមត្ថភាពភាសាជប៉ុនកម្រិត N៤ ឡើងទៅ
・អាជីវកម្មភោជនីយដ្ឋានទូទៅ
(ធ្វើម្ហូបអាហារ រៀបចំធ្វើភេសជ្ជៈ សេវាកម្មបម្រើអតិថិជន ការគ្រប់គ្រងហាង))

(ប្រភេទនៃការប្រឡងមានចំនួន ១ផ្នែក)

ជួលមកបម្រើការងារដោយផ្ទាល់
 • ・ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខា
  ប្រមាញ់ និងនេសាទ ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់
 • ・ផ្ដល់កិច្ចសហប្រតិបត្តិការនានាដែលចាំបាច់សម្រាប់ការស្រាវជ្រាវ
  ឬការណែនាំដែលធ្វើឡើងដោយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
 • ・ហាមដាច់ខាតមិនឲ្យធ្វើការនៅកន្លែងអាជីវកម្មដែលទាក់ទងនឹងការជួញដូរផ្លូវភេទ
 • ・ហាមដាច់ខាតមិនឲ្យបម្រើសេវាកម្មដែលទាក់ទងនឹងការជួញដូរផ្លូវភេទ

លំហូរនៃការទទួលពលករជំនាញបរទេស

【ករណីដែលមានបំណងហៅជនបរទេសដែលរស់នៅបរទេសឲ្យមកបម្រើការងារនៅក្នុងប្រទេសជប៉ុន ក្នុងនាមជាអ្នកដែលទទួលបានទិដ្ឋាការពលករជំនាញ】

●ឧទាហរណ៍សម្រាប់ជនបរទេសដែលពាក់ព័ន្ធ
 • ・មានបំណងហៅអតីតកម្មសិក្សាការីមានជំនាញដែលបានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ឲ្យមកបម្រើការងារនៅក្នុងប្រទេសជប៉ុនម្ដងទៀត
 • ・ជនបរទេសដែលមានគម្រោងធ្វើដំណើរចូលមកក្នុងប្រទេសជប៉ុនដោយមានទិដ្ឋាការពលករជំនាញថ្មី
●លំហូរនៃការទទួល
 1. ជនបរទេសដែលដាក់ពាក្យប្រឡង និងប្រឡងជាប់ភាសាជប៉ុន/ប្រឡងជំនាញនៅឯបរទេស។
  (អតីតកម្មសិក្សាការីមានជំនាញដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលកម្មសិក្សាការីមានជំនាញកម្រិត២ ដែលត្រូវនឹងវិស័យ ឬផ្នែកនៃពលករជំនាញដែលចង់បាន ត្រូវបានលើកលែងពីការប្រឡង។)
 2. ជនបរទេសជាអ្នកដាក់ពាក្យសុំការងារដោយផ្ទាល់ ឬទទួលបានការណែនាំការងារពីម្ចាស់អាជីវកម្ម។ ល។
 3. ធ្វើកិច្ចសន្យាការងាររវាងជនបរទេស និងស្ថាប័នទទួល
 4. ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់លក្ខណៈសម្បត្តិស្នាក់នៅទៅកាន់ការិយាល័យអន្តោប្រវេសន៍ប្រចាំតំបន់
 5. ការចេញវិញ្ញាបនបត្របញ្ជាក់លក្ខណៈសម្បត្តិស្នាក់នៅ
 6. ផ្ញើវិញ្ញាបនបត្របញ្ជាក់លក្ខណៈសម្បត្តិស្នាក់នៅដល់ជនបរទេសទៅកាន់សាមីប្រទេសកំណើត ហើយដាក់ពាក្យសុំទិដ្ឋាការនៅស្ថានទូតជប៉ុនប្រចាំសាមីប្រទេសកំណើតនោះ។ ល។
 7. ការផ្ដល់ទិដ្ឋាការ
 8. ចូលមកក្នុងប្រទេសជប៉ុន
 9. ចាប់ផ្តើមបម្រើការងារនៅស្ថាប័នទទួល

【ករណីដែលមានបំណងទទួលជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនឲ្យមកបម្រើការងារ】

●ឧទាហរណ៍សម្រាប់ជនបរទេសដែលពាក់ព័ន្ធ
 • ・ជនបរទេសដែលមានបំណងបម្រើការងារក្នុងនាមជាអ្នកដែលទទួលបានទិដ្ឋាការពលករជំនាញ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅថ្នាក់ក្រោយបរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃប្រទេសជប៉ុន។ ល។
  (ការផ្លាស់ប្តូរលក្ខណៈសម្បត្តិស្នាក់នៅពី “និសិ្សតបរទេស” ទៅជា “ពលករជំនាញ” )
 • ・ជនបរទេសដែលមានបំណងបម្រើការងារក្នុងនាមជាអ្នកដែលទទួលបានទិដ្ឋាការពលករជំនាញ ក្រោយពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្មសិក្សាការីមានជំនាញកម្រិត២ ឬកម្រិត៣
  (ការផ្លាស់ប្តូរលក្ខណៈសម្បត្តិស្នាក់នៅពី “កម្មសិក្សាការីមានជំនាញកម្រិត២ ឬកម្រិត៣” ទៅជា “ពលករជំនាញ”)
●លំហូរនៃការទទួល
 1. ជនបរទេសដែលដាក់ពាក្យប្រឡង និងប្រឡងជាប់ភាសាជប៉ុន/ប្រឡងជំនាញនៅឯបរទេស។
  (អតីតកម្មសិក្សាការីមានជំនាញដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលកម្មសិក្សាការីមានជំនាញកម្រិត២ ដែលដូចនឹងវិស័យ ឬផ្នែកនៃពលករជំនាញដែលមានបំណងចង់បម្រើការ ត្រូវបានលើកលែងពីការប្រឡង។)
 2. ជនបរទេសជាអ្នកដាក់ពាក្យសុំការងារដោយផ្ទាល់ ឬទទួលបានការណែនាំការងារពីម្ចាស់អាជីវកម្ម ឬស្ថានប័នណែនាំការងារ Hello Work ជាដើម
 3. ធ្វើកិច្ចសន្យាការងាររវាងជនបរទេស និងស្ថាប័នទទួល
 4. ដាក់ពាក្យស្នើសុំការផ្លាស់ប្តូរលក្ខណៈសម្បត្តិស្នាក់នៅទៅកាន់ការិយាល័យអន្តោប្រវេសន៍ប្រចាំតំបន់
 5. ការអនុញ្ញាតឲ្យផ្លាស់ប្តូរលក្ខណៈសម្បត្តិស្នាក់នៅ (កម្រៃជើងសារសម្រាប់ការដាក់ពាក្យស្នើសុំ ៤,០០០យ៉េន)
 6. ចាប់ផ្តើមបម្រើការងារនៅក្នុងស្ថាប័នទទួល
ស្ដីអំពីស្ថាប័នទទួល(កន្លែងការងារពលករជំនាញ)

● កិច្ចសន្យាការងារពលករជំនាញ
● ផែនការគាំទ្រ និងសម្របសម្រួលពលករជំនាញកម្រិត១ បរទេស

ល័ក្ខខ័ណ្ឌនានាដែលចាំបាច់សម្រាប់ពលករជំនាញបរទេស
ស្ថាប័នគាំទ្រការចុះបញ្ជី

新型コロナウイルス感染症対策について、当事務所の取り組みを記載しております。

新型コロナウイルス感染症対策について